អាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យក្រសួងការងារផ្តល់ដំណឹងទៅម្ចាស់រោងចក្រ អោយធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើទៅក្រសួងការងារនិង បណ្តុះ បណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យធ្វើបញ្ជីស្នាក់ នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រង ទៅលើពួកគាត់ ដើម្បី ឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាល ដាលនៅឡើយនោះ ។

ការស្នើឡើងបែបនេះ របស់ ឯ.ឧ ឃួង ស្រេង បានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនា នៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការ ងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាល រាជធានីភ្នំពេញ ។
ឯ.ឧ អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថាក្នុងរយៈ ពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបង ប្អូនកម្មករកម្មការិនីដែលបម្រើនៅតាម បណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ។

ដូច្នេះស្នើសុំទៅ ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈសូមឱ្យចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជ ធានីភ្នំពេញ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំង នោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ។

បន្ថែមពីនេះទៀត ឯ.ឧ ឃួង ស្រេងក៏បានជំរុញនិងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវ ត្រៀមលក្ខណៈ ដើម្បីចូលរួមសហការនិងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះ ផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។

ឯ.ឧ ឃួង ស្រេង បញ្ជាក់ផងដែរថា ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំងលិខិត ប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។

ជាមួយគ្នានោះដែរ ឯ.ឧ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែម ទៀតទៅលើ ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់អោយ បាននៅពេលឆាប់ៗនេះ៕