អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានផ្ញើលិខិតថ្លែងអំណរគុណជូន ឯកឧត្តមទេស រដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបាន ឧបត្ថម្ភថវិកា ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។
លិខិតថ្លែងអំណរគុណរបស់អភិបាលរាជធានីភ្នំពេញ៖