យោងតាមមន្ត្រីសុខាភិបាល និងមន្ត្រីសាលាខណ្ឌ បានបញ្ជាក់ប្រាប់អោយដឹង នៅថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២១នេះថា លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានមន្រ្តីសុខា ភិបាល រកឃើញវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក។
មន្ត្រីបានបញ្ជាក់ទៀតថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមាន អ្វីធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោក។
ការរកឃើញវិជ្ជមានជំងឺកូវីដ១៩លើលោក ហែម ដារិទ្ធ នេះ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាម រយៈបុគ្គលណាមួយនោះទេ តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែក អំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ។
យ៉ាងណាម៉ិញ សម្រាប់ក្រុមគ្រួសាររបស់លោកទំាំងមូលដែលរស់នៅជាមួយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀតដែលធ្លាប់បានធ្វើការ និងទាក់ទងលោកនោះ មិនមានវិជ្ជមានកូវីដ នោះឡើយ ក្រោយធ្វើតេស្តរួចមក៕