នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញតាមដានទៅលើទីតាំងឱស ថស្ថានលក់អាល់កុល ជែលនិងកន្លែងផលិតស្រា-ស ស្រាថ្នាំ និងហាងលក់ស្រាស នៅក្រុងស្វាយ រៀង និង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពីមានករណីពុលស្រា-ស ស្លាប់នៅតាមបណ្តាខេត្ត មួយចំនួន ក្នុងប្រទេសកម្ពុជា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ ខេត្តស្វាយរៀង ។
មន្ត្រីជំនាញបានរកឃើញទំនិញអាល់កុលក្លែងក្លាយ ចំនួន១៥លីត្រ មាន សារធាតុមេតាណុលហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះ ធ្វើការកម្ទេចចោលតែម្តង។
ប្រធានសាខា (កបប) ខេត្ត លោក ផឹង និល បានឱ្យដឹងថា ដោយមានការណែនាំពីលោកប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) មន្ត្រីជំនាញបានសហការជាមួយ មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្ដាឱសថស្ថាន ជាពិសេសពិនិត្យទីតាំងផលិតស្រា-ស នៅភូមិ តាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ និងបានត្រួតពិនិត្យទៅលើអាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានចំនួន ១៣ទីតាំង និងស្រា-ស ស្រាថ្នាំចំនួន ១២ទីតាំង មន្ត្រីបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមទៅលើអាល់កុល ជែលលាងដៃ និង ស្រាស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតា ណុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់អោយដឹងថា «ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរក ឃើញទំនិញអាល់កុលក្លែងក្លាយ ចំនួន ១៥លីត្រ មានសារធាតុមេតាណុល ហើយមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុដកហូតទំនិញ អាល់កុលក្លែងក្លាយទាំងនោះធ្វើការកម្ទេចចោលតែម្តង»។
លោកបានបន្ថែមថា ក្រោយពីមន្ត្រីជំនាញបានធ្វើតេស្តទៅលើស្រា-ស ឃើញថាពុំបានដាក់សារធាតុ មេតាណុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ហើយមន្ត្រីជំនាញបានធ្វើការណែនាំឱ្យអ្នក ផលិតស្រាសនៅខេត្តស្វាយរៀង ត្រូវបិទស្រាទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ គឺបិតពី អង្ករសុទ្ធជៀសវាងកេងចំណេញដាក់សារធាតុហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕