ប្រទេសឥណ្ឌូនេស៊ី បានស្នើសុំប្រទេសចិនអោយជួយខាងបច្ចេកទេសដើម្បីចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ១៩និងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងប្រចាំតំបន់ នៅពេលប្រទេសទាំងពីរបានសន្យាធ្វើអោយប្រសើរឡើងទំនាក់ទំនងទ្វេភាគី ក្នុងពេលជួបពិភាក្សានៅចិនកាលពីចុងសប្តាហ៍។
ជំនួបផ្ទាល់កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្រុងហ្គីយ៉ាង នៃខេត្តហ្គីចូវ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី សមភាគីឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីកិច្ចការសមុទ្រនិងការវិនិយោគឥណ្ឌូនេស៊ីផងដែរ។រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយថា លោកស្រីបានអោយសារ: សំខាន់តៅលើការបន្តសហការអំពីសុខាភិបាលនិងវ៉ាក់សាំង ។
«ខ្ញុំបានស្នើសុំអោយលោកវ៉ាង យី បញ្ជូនក្រុមបច្ចេកទេសមួយមកពិភាក្សាអំពីកិច្ចសហការនេះអោយលម្អិត ហើយឥណ្ឌូនេស៊ី បាន ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់»។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យកន្លងទៅបាននិយាយថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តអោយបណ្តាក្រុមហ៊ុនវ៉ាក់សាំងចិនធ្វើការពិសោធន៍វេជ្ជសាស្ត្រនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រប្រទេសនេះក្នុងការបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងតំបន់ ហើយរួមគ្នាជំរុញការចែកចាយវ៉ាក់សាំងដោយសមធម៌នៅលើពិភពលោក។
(ចិនប្រឆាំងដាច់ខាត) ជាតិនិយមវ៉ាក់សាំងនិង”ការបំបែកបំបាក់ដោយសារវ៉ាក់សាំង”»។សេចក្តីថ្លែងការណ៍បាននិយាយទៀតថា «តាមរយៈគាំទ្រការលុបចោលកម្មសិទ្ធិបញ្ហាអំពីវ៉ាក់សាំងកូវីដ១៩ ចិននឹងជំរុញអោយផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនវ៉ាក់សាំងរបស់ខ្លួនទៅកាន់បណ្តាប្ឬតេសកំពុងអភិវឌ្ឍន៍ និងផលិតរួមគ្នាដើម្បីពង្រីកការទទួលនិងជារកបានវ៉ាក់សាំង»៕