នៅថ្ងៃទី ៧ ខែ មិថុនា ម្សិលម៉ិញនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន បានជួបពិភាក្សាជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាននៅ ក្រុង Chongqing ប្រទេសចិន ។
ក្នុងជំនួបលើកនេះដែរ លោក Wang Yi បានថ្លែងថា ឆ្នាំ ២០២១ គឺជាខួបលើកទី ៣០ នៃការបង្កើត ទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន។ តាំងពី ៣០ ឆ្នាំមក ទំនាក់ទំនងរវាងភាគីទាំងពីរបានក្លាយ ជា សសរទ្រទ្រង់ដ៏សំខាន់សម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងភាពរុងរឿងក្នុងតំបន់។
ភាគីទាំងពីរត្រូវចាត់ទុក កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសជាកាលានុវត្តិភាព ធ្វើការផ្លាស់ប្តូរមតិ យោបល់យ៉ាងស៊ីជម្រៅ ស្តីពីទំនាក់ទំនងរវាងចិន និងអាស៊ានក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ជំរុញ ឱ្យទំនាក់ទំនងកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ និងសុភមង្កលកាន់តែច្រើនដល់ ប្រជាជាននៃភាគីទាំងពីរ។
លោក Wang Yi បានថ្លែងទៀតថា ប្រទេសចិនរីករាយក្នុងការពិគ្រោះពិភាក្សា អំពីការតភ្ជាប់ជា មួយ «ក្រខ័ណ្ឌស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ» ដើម្បីធ្វើកិច្ចសហប្រតិបត្តិ ការជាក់ស្តែង លើវិស័យសំខាន់ៗដែលកំណត់ដោយ «ក្រខ័ណ្ឌ» ជាមួយអាស៊ាន ។
ប្រទេសចិនបានសម្រេចបាននូវការពិនិត្យ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់» សង្ឃឹមថាប្រទេសអាស៊ានអាចពន្លឿនដំណើរការអនុម័ត «កិច្ចព្រមព្រៀង» ជំរុញឱ្យ «កិច្ចព្រមព្រៀង» មួយនេះមានសុពលភាព និងអនុវត្តឱ្យបានឆាប់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសនានា និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។
ជាការឆ្លើយតប លោក Lim Jock Hoi បានថ្លែងថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈ ៣០ ឆ្នាំមក ការកសាងទំនុកចិត្តនយោបាយទៅវិញទៅមក រវាងភាគីទាំងពីរ ត្រូវ បានលើកកម្ពស់ជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងបន្តស៊ីជម្រៅ ចំណងមិត្តភាពប្រ ពៃណី ត្រូវបានពង្រឹង និងពង្រីកបង្ថែមទៀត។
ឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ អាស៊ានរីករាយធ្វើកិច្ច សហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងពេញទំហឹង ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ បន្តលើកកម្ពស់កម្រិតអភិវឌ្ឍន៍រវាងអាស៊ាន និងចិនជា បន្តបន្ទាប់៕