បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៧៨នាក់ ខណៈជាសះស្បើយ ៥៥៧នាក់

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមានចំនួន៦៧៨នាក់ ខណៈអ្នកជំងឺចំនួន៥៥៧ នាក់ជាសះស្បើយ។

ក្នុងពេលជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានប្រកាសញ្ជាក់អំពីការស្លាប់ របស់មនុស្ស ចំនួន១២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

គួបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៣៥,៥១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៨,៦៤៩នាក់ និងស្លាប់សរុបចំនួន ២៧៨នាក់៕