ប្រធានរដ្ឋចិន លោក ស៊ី ជីនភីង បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្តឈីងហៃប្រទេសចិន

ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ញនេះប្រធានរដ្ឋចិន លោក ស៊ី ជីនភីង បានអញ្ជើញចុះត្រួត ពិនិត្យការងារ នៅខេត្តឈីងហៃប្រទេសចិន។
រសៀលថ្ងៃដដែលនោះ លោកបានមកទៅដល់ក្រុមហ៊ុនកំរាលព្រំ Shengyuan ឈីងហៃ ដែលស្ថិត នៅក្រុង Xining ដើម្បីស្វែងយល់ពីស្ថានការណ៍ ដែលសហគ្រាសពឹងផ្អែកឧត្តមភាព ផ្នែកធនធានវត្ថុ ធាតុដើមក្នុងតំបន់ ច្នៃប្រឌិតថ្មីគំនិតគូសប្លង់ លើកកម្ពល់កម្លាំងប្រកួតប្រជែងនៃផលិតផល ហើយនាំមុខប្រជាជនមានការងារធ្វើនិងបន្ថែមប្រាក់ចំណូលជាដើម។

បន្ទាប់មកទៀត លោកស៊ីជីនភីងបានទៅដល់ខណ្ឌ Wentinggang ផ្លូវ Wenhuilu ដើម្បីចុះត្រួត ពិនិត្យស្ថានការណ៍សហគមន៍បង្កើន ការកសាងបក្សកុម្មុយនិស្តចិនក្នុងមូលដ្ឋាន កែលម្អការគ្រប់ គ្រងក្នុងមូលដ្ឋាន ព្រមនិងការជំរុញជនជាតិសាមគ្គីគ្នា និងវិវឌ្ឍរីកចម្រើនជាដើម៕