ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា «ប្រទេសយើងក្រ តែយើងមិនក្រខាងគិតគូរនិងរកវិធីការពារអាយុជីវិតប្រជាជននោះទេ!»

សំណេររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើហ្វេសបុកថ្ងៃទី ៧ ខែ មិថុនា ២០២១ម្សិលម៉ិញនេះ សម្តេចបាននិយាយថា ប្រទេសយើងក្រតែយើងមិនក្រខាងគិតគូរនិងរកវិធីការពារអាយុជីវិតប្រជាជននោះទេ! ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹង ថាបន្ទប់ពីវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ៥០ ម៉ឺនដូសបន្ថែមទៀតនឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី៨ ខែមិថុនានេះក៏នៅមានវ៉ាក់សាំង ១ លាន ដូសនឹងមកដល់នៅថ្ងៃទី ១២ មិថុនា និង ១ លានដូសទៀតនឹងមកដល់នៅថ្ងៃទី ១៩ មិថុនា ។

សូមបញ្ជាក់ជូនថា បើតាមលោកជៅទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខា ភិបាល វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ៥០ ម៉ឺនដូសបន្ថែមទៀតបាន មកដល់ កម្ពុជានៅព្រឹកថ្ងៃទី៨ ខែមិថុនានេះដែលជាផ្នែកមួយនៃវ៉ាក់ សាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិន ៤,៥លានដូស។

លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងទៀតថា៖«វ៉ាក់សាំង ៥០ ម៉ឺនដូសនេះសម្រាប់ចាក់ជូនប្រជាពល រដ្ឋនៅខណ្ឌចំនួន៣ ទៀតដែលនៅសេស សល់នៅរាជធានីភ្នំពេញគឺ ខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅនិង ខណ្ឌជ្រោយ ចង្វារដែលនឹងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី១០ មិថុនា ខាងមុខនេះតទៅ»។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ ម៉ឺនដូសគឺជាផ្នែកមួយនៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ៤.៥ លានដូស ។

ជាវ៉ាក់សាំងជើង ទី៦ ហើយដែលបានមកដល់កម្ពុជា។កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិនដែលនៅជើងទី១ មានចំនួន១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២មានចំនួន ៥០ម៉ឺនដូសដឹកមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែមេសា ,ជើងទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា,ជើងទី៤.មានចំនួន៥០ម៉ឺនដូសដឹកមកដល់ថ្ងៃទី១៦ ខែឧសភានិងជើងទី៥មានចំនួន១លានដូសដឹកមកដល់កម្ពុជាកាល ពីថ្ងៃទី២៣ ខែឧសភា ។

ក្រៅពីវ៉ាក់សាំងស៊ីណូវ៉ាក់កម្ពុជាក៏ទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧ លានដូស,វ៉ាក់សាំងអាស្ត្រា ហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថានៅក្នុងខែមិថុនានេះកម្ពុជានឹងតទួលបានវ៉ាក់សាំងបន្ថែមទៀតប្រមាណ ៤.៥ លានដូសដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បញ្ជាក់ទៀតថាកម្ពុជានឹង សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់នៅចុងឆ្នាំ ២០២១ នេះឬយ៉ាងយូរបំផុតនៅដើមឆ្នាំ ២០២២ ៕