ខណៈយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបានចាប់ផ្តើម ប្រទេសថៃគ្រោងនឹងទិញវ៉ាក់សាំង Sinovac ពីប្រទេសចិនចំនួន ៨លានដូស

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បាន អោយដឹងថា នៅថ្ងៃចន្ទ លោក ប្រយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានប្រាប់ឲ្យដឹងថា ប្រទេស ថៃគ្រោងនឹងទិញវ៉ាក់សាំង Sinovac ពីប្រទេសចិន ចំនួន ០៨លានដូស។

នៅថ្ងៃចន្ទនេះដែរ ប្រទេសថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជន ទូទៅក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្របពេលដែលខ្លួន កំពុងបន្តប្រយុទ្ធតទាល់ជាមួយរលកឆ្លងរាត ត្បាតនៃជំងឺនេះ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ បាននិយាយនៅក្នុងបទអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅទីក្រុងបាងកកថា «រដ្ឋាភិបាលថៃនឹងធានាថាមនុស្សគ្រប់រូបបានទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា»។

សូមបញ្ជាក់ថា នៅចុងឆ្នាំនេះ ថៃគ្រោងចាក់វ៉ាក់សាំងឲ្យបាន៧០ភាគរយ នៃចំនួនប្រជាជនសរុបជិត ៧០លាននាក់របស់ខ្លួន៕