តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១អោយដឹងថា ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២៣៦ករណីបន្ថែមទៀត ក្នុងនោះ ២១១នាក់ជាករណីឆ្លងក្នុងសហគមន៍។
អាជ្ញាធរសុខាភិបាលរបស់វៀតណាម បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ ថ្មីៗខាងលើ មាន១២២ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ២៩ករណីនៅខេត្ត Bac Ninh និង៤៦ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។
សូមបញ្ជាក់ថា សរុបមក វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៩៨៣នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៤០៤នាក់៕