យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទថា នៅក្នុងប្រវត្តិសាស្ត្រ ទោះបីសហរដ្ឋ អាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីជាង ៩០មកហើយក៏ដោយ ក៏ឧបករណ៍នយោ បាយមួយនេះ គ្មានប្រសិទ្ធភាព និងបានបរាជ័យក្នុងការសម្រេចគោលដៅ ចុងក្រោយរបស់ខ្លួន។
លោក Dmitry Peskov ជាអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា «រឿងមួយនៅតែច្បាស់។ គោលនយោបាយដាក់ទណ្ឌកម្មនៅតែបន្ត»។ លោកបានបន្ថែមថា «ទណ្ឌកម្ម (របស់សហរដ្ឋអាមេរិក) មិនបានសម្រេចអ្វីទាំងអស់ ត្បិតថាឧបករណ៍ទាំងនោះមិនស៊ីជាមួយរុស្ស៊ីទេ»។
ទោះជាយ៉ាងណាអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «ការចរចាដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក នៅតែមានប្រសិទ្ធភាពបំផុត»៕