យោងតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអោយដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ផ្តល់ជំនួយប្រមាណ ៣៣១០លានរៀលថែមទៀតដល់បណ្តាខេត្តនានា ដើម្បីទុកបម្រុងសម្រាប់ រៀបចំការធ្វើចត្តាឡីស័ករយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែមិថុនា៕