អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ អោយដឹងនៅព្រឹកនេះថា វៀតណាមពិតជាមានបំណងចង់ពន្យារពេលការប្រកួតកីឡាស៊ីហ្គេម លើក ទី៣១ នាចុងឆ្នាំ២០២១ ទៅខែកក្កដា ឆ្នាំ២០២២ ពិតមែន ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។
ប៉ុន្ដែព័ត៌មាននេះនៅមិនទាន់ផ្លូវការនោះទេ ពោលគឺរង់ចាំកិច្ចប្រជុំបន្ទាន់មួយ ដែលវៀតណាមនឹង លើកយកបញ្ហាទាំងអស់ ដាក់ក្នុងអង្គប្រជុំគណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បី ពិភាក្សាគ្នាមុននឹងសម្រេចនាថ្ងៃទី០៩ ខែមិថុនាស្អែក។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា «ព័ត៌មានស្តីពីការពន្យារពេល SEA Games 2021 នៅវៀតណាមមិនទាន់ផ្លូវការទេ។ NOCC បានទទួលលិខិតពី NOC វៀតណាម ថាអូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេល រហូតដល់ខែកក្កដា ឆ្នាំ២០២២ តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ដើម្បីសួរយោបល់សិនមុននឹងសម្រេច។ កិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើឡើងនាវេលា ម៉ោង ១រសៀលថ្ងៃទី០៩ ខែមិថុនាស្អែកតាមប្រព័ន្ធ Zoom»៕