នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានក្រុមការងារខេត្តក្រចេះ នៅ ក្នុងកិច្ចប្រជុំប្រកាសកែសំរួលសមាសភាពក្រុមការងារចុះ ជួយមូលដ្ឋានស្រុកចិត្របុរី បានថ្លែងមតិ ទៅកាន់អ្នកចូលរួមទាំងអស់ដែលមានខ្លឹមសារជាអាទិ៍ ថា «ទោះជាត្រូវជាប់ដៃចូលរួមចលនានៅទូទាំងប្រទេស បន្តប្រយុទ្ធទ្រោលសភាពការណ៍កូវីដ-១៩ យ៉ាងណាក្តី ក្រុមការងារនៅតែចុះផ្សាភ្ជាប់មូល ដ្ឋានជាប្រចាំ ដើម្បីរក្សាឧត្តមភាពទាំងខាងប្រៀប នយោបាយ និងខាងកំលាំងនយោបាយសំរាប់ការ បោះឆ្នោតពេលខាងមុខ នាឆ្នាំ២០២២ និងឆ្នាំ២០២៣»។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារស្រុក និងក្រុមការងារឃុំទាំង១០ ព្រមជា មួយអស់លោក លោកស្រីជាប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាល អភិបាលរងស្រុក មន្ត្រីរាជការការិយាល័យជុំវិញស្រុក មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត សរុបមានអ្នក ចូលរួមចំនួនប្រមាណ ២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានលើកឡើងគូស បញ្ជាក់ដោយសង្កត់ធ្ងន់ថា យុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កំពុងតែបានប្រព្រឹត្ត ទៅយ៉ាងសកម្ម សំដៅកសាងមូលដ្ឋានភាពស៊ាំ(Herd Immunity) សម្រាប់សុខភាពប្រជាជនយើង ដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។
ដោយមានកំលាំងសាមគ្គីជាតិក្រោមមគ្គុទេសក៏ភាពដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា យើងប្រាកដ ជានឹងទទួលបានជ័យជំនះទាំងស្រុងក្នុងការគ្រប់គ្រងកូវីដ-១៩ ដើម្បីនាំសង្គមជាតិយើងវិលទៅកាន់ ប្រក្រតីភាពធម្មតាជាថ្មីឡើងវិញឆាប់រហ័ស សំរាប់បន្តជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពសំរាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងប្រជាជនយើង៕