មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយប្រើអំពើហិង្សាទៅលើកូនចៅ

យោងតាមលិខិតបង្គាប់ការផ្អាកការងារ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង ដែល ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយលោកបានប្រើប្រាស់អំពើហិង្សាលើកូនចៅ របស់ខ្លួន។ ប្រការ១នៃលិខិតបង្គាប់ការនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ចំពោះ លោកវរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋាន មេបញ្ជាការ នៃវរសេនាតូចនគរ បាលការពារ ព្រំដែនគោកលេខ៨២៣។ មូលហេតុ គឺលើ្មសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ក៏បានកំណត់ឲ្យលោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបង្ហាញ មុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការ សម្រេច ជាថ្មី។

យ៉ាងណាក្តី ពាក់ព័ន្ធនឹងការសម្រេចដែលចេញកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មិនទាន់បាន មួយសប្ដាហ៍ផងនោះ ក៏ស្រាប់តែមានព័ត៌មានលេចឮមកថា លោកវរសេនីយ៍ឯក យឹម វិចិត្រ កំពុង តែ ខ្វែងដៃខ្វែងជើង រកការអន្ដរាគមន៍ដើម្បីបានទៅបម្រើការងារនៅកន្លែងដើមរបស់ខ្លួនវិញ ជាមេ បញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣។

ទន្ទឹមនឹងការលេចឮនេះដែរ បានធ្វើឲ្យជនរងគ្រោះដែលត្រូវលោកវរសេនីយ៍ឯក យឹម វិចិត្រ ប្រើ ប្រាស់អំពើហិង្សាលើនោះ មានការភិតភ័យយ៉ាងខ្លាំង ដោយខ្លាចបុគ្គលនេះ ប្រព្រឹត្តអំពើមិនគម្បីលើ ខ្លួនជាថ្មីម្ដងទៀត នៅពេលបានទៅកាន់តំណែងនោះវិញ៕