យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ ២០២១បានអោយដឹងថា មេធាវីរបស់មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវយោធាទម្លាក់ពីអំណាច គឺលោក ស្រី អោង សាន ស៊ូ ជី បានឲ្យដឹងថា សវនាការជំនុំជម្រះក្តីរបស់លោកស្រី នឹងចាប់ផ្តើម នៅសប្តាហ៍ ក្រោយនេះហើយ។ ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែ កុម្ភៈកន្លង ទៅ លោកស្រី ស៊ូ ជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ ការពារកិច្ចសម្ងាត់ជាតិជាដើម។
លោក មីន មីន ស៊ឺ (Min Min Soe) មេធាវីលោកស្រី ស៊ូ ជី នៅថ្ងៃ ចន្ទនេះបានប្រាប់ថា សវនាការខាងលើនឹងរៀបចំឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការ ចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។
តាមការបញ្ជាក់ពីមេធាវីលោកស្រី ស៊ូ ជី បានឲ្យដឹងទៀតថា ចាប់តាំងពីយោធាបានឃុំខ្លួនលោក ស្រីនៅ ក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកបានជួបមុខលោក ស្រី តែពីរលើក ប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ យោធាមីយ៉ាន់ម៉ាក៏បានគំរាមរំលាយ គណបក្សនយោ បាយ របស់លោក ស្រី ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ ផងដែរ ក្រោមការចោទ ប្រកាន់ រឿងបន្លំ សន្លឹកឆ្នោត៕