គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៤.១៧លាននាក់ ស្លាប់ជាង ៨.១៧ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer បានអោយដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៧១,៥០៩នាក់ហើយ ក្នុងនោះមាន អ្នកស្លាប់ចំនួន ៨១,៧០៤នាក់ផងដែរ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេស ហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៥៦,០៣៨នាក់ (ស្លាប់ ៥១,៦១២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៦៩,៤៧៨នាក់ (ស្លាប់ ២១,៨៩៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦១៦,៨១៥នាក់ (ស្លាប់ ៣,៣៧៨នាក់)
* ថៃ ឆ្លងចំនួន ១៧៧,៤៦៧នាក់ (ស្លាប់ ១,២៣៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៣១៧នាក់ (ស្លាប់ ៣,២២៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,១៩៦នាក់ (ស្លាប់ ៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ៣៤,២៤៤នាក់ (ស្លាប់ ២៦៣នាក់)
* វៀតណាម ឆ្លងចំនួន ៨,៧៤៧នាក់ (ស្លាប់ ៥៣នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៦៣នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕