ប្រទេសឥណ្ឌាបានទុកឱកាសចុងក្រោយឱ្យ Twitter ក្នុងការទទួលយកច្បាប់ IT ថ្មី ដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើនមាន ឡើង ដោយមិនបានគ្រោងទុក

យោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១បាន អោយដឹងថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រាប់ទៅកាន់បណ្ដាញសង្គម Twitter ថា វាជាឱកាស ចុងក្រោយ ហើយក្នុងការ បំពេញបែបទទៅតាមច្បាប់អាយធីថ្មី ( IT Rules) បើមិនដូច្នេះទេ ខ្លួននឹង អនុវត្តតាម វិធានការផ្លូវច្បាប់។

រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសអំពីច្បាប់អាយធីថ្មី កាលពីខែកុម្ភៈកន្លងទៅនេះ និងបាន ដាក់ជាធរមានកាលពី ចុង ខែឧសភា កន្លងទៅ ដោយក្នុងនោះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គម ទាំងអស់មានដូចជា Facebook, WhatsApp និង Twitter ជាដើម ត្រូវបង្កើតក្រុមការងារ ឬមនុស្សដែលជាតំណាងម្នាក់សម្រាប់ទុកដោះស្រាយវិបត្តិ និងវិវាទផ្សេងៗ ពោលគឺតំណាង ក្រុមហ៊ុនម្នាក់ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើយដោយមិនបានត្រៀមទុកជាមុន។

ច្បាប់ថ្មីនេះត្រូវបាន បង្កើតឡើងក្រោយពេលដែលរដ្ឋាភិបាលឥណ្ឌាពិបាកធ្វើការ និងដោះស្រាយការ ងារជាមួយនឹងបណ្ដាញ សង្គមទាំងប៉ុន្មានខាងលើ ដោយបញ្ហាខ្លះតូចតាចប៉ុណ្ណោះ ប៉ុន្តែវាបែបជា អូសបន្លាយពេលវេលាយូរ និងគ្មានដំណោះស្រាយ៕