បន្ទាប់ពីឆ្នាំដ៏វឹកវរ ព្រះអង្គម្ចាស់ហារី និងព្រះនាងមេហ្គឹន បានប្រកាសអំពីការចាប់កំណើតរបស់បុត្រទីពីរ

ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គឹនបានប្រកាសពីការចាប់កំណើតរបស់បុត្រីរបស់ពួកទ្រង់ទាំងទ្វេរ ព្រះនាម លីលីបេត ដាយអាណាជាឈ្មោះសម្រាប់ព្រះអយ្យិការបស់ព្រះអង្គម្ចាស់ហារីគឺម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី ២ និងមាតាសុគតទៅរបស់ទ្រង់ ក្នុងពេលដ៏រីករាយបំផុតដើម្បីបិទបញ្ចប់ឆ្នាំដ៏វឹកវរនៃទំនាក់ទំនងរវាងគូស្វាមីភរិយាមួយគូនេះនិងគ្រួសាររាជវង្សអង់គ្លេស។សេចក្តីថ្លែងការណ៍ពីព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានបានសរសេរថា “ឈ្មោះលីលីត្រូវបានដាក់តាមព្រះមហាអយ្យិការបស់ព្រះនាងតូចគឺព្រះមហាក្សត្រិយានី ដែលមានព្រះនាមហៅក្រៅថា លីលីបេត។

ឈ្មោះកណ្តាលរបស់ព្រះនាងតូច គឺ ដាយអាណា ត្រូវបានជ្រើសរើសដើម្បីផ្តល់កិត្តិយសដល់ព្រះអយ្យិកាជាទីស្រឡាញ់របស់ទ្រង់ដែលបានសោយទិវង្គត”។ អំពីបុត្រទីពីររបស់ទ្រង់ទាំងពីរ សេចក្តីថ្លែង ការណ៍បានសរសេរថា “ព្រះនាងតូចមានទម្ងន់៣,៥ គីឡូក្រាម។

ទាំងមាតានិងបុត្រមានសុខភាពល្អហើយរស់នៅជាមួយគ្នានៅផ្ទះ”។ភ្លាមៗបន្ទាប់ពីការប្រកាសនេះ អ្នកនាំពាក្យរាជវាំងបាក់ឃីងហ៊ែមបាននិយាយថា ព្រះមហាក្ស ត្រិយានីនិងគ្រួសាររាជវង្សអង់គ្លេសបានជ្រាបនូវដំណឹងនេះហើយនិងមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះដំណឹងនៃការប្រសូតបុត្រីរបស់ព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គឹន”។ព្រះអង្គម្ចាស់ឆាល ដែលជាបិតារបស់ទ្រង់ហារី និង ព្រះរាម វីលលៀម ព្រមទាំងនាយករដ្ឋមន្ត្រីបូរីសចនសុន ក៏បានផ្ញើសារអបអរសាទរផងដែរ ៕