មនុស្ស២នាក់បានស្លាប់ និងផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាត ដោយសាររន្ទះបាញ់ និងខ្យល់កន្រ្តាក់នៅក្នុងស្រុកចំនួន៣ នៃទឹកដីខេត្តកំពង់ឆ្នាំង

យោងតាមរបាយការណ៍របស់ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅល្ងាច ថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ មនុស្សចំនួន ២នាក់បានស្លាប់ ព្រមទាំងខូចខាតផ្ទះសម្បែង របស់ប្រជាពលរដ្ឋចំនួន ៥៩ខ្នង ដោយគ្រោះធម្មជាតិ ស្ថិតនៅក្នុងស្រុក ចំនួន៣ ក្នុងខេត្តកំពង់ ឆ្នាំង។ក្នុងរបាយការណ៍ខាងលើនោះបានបញ្ជាក់ឱ្យដឹងទៀតថា ស្រុកដែលរងគ្រោះធម្មជាតិ ខាង លើនេះ មាន ចំនួន ៣ស្រុក ក្នុងនោះមានស្រុករលារប្អៀរ រន្ទះបាញ់ស្លាប់មនុស្ស១នាក់ ស្រុកសាមគ្គី មានជ័យ ខូចខាតផ្ទះ៤៣ខ្នង និងស្រុកកំពង់លែង ស្លាប់មនុស្ស១នាក់ និងខូចខាតផ្ទះប្រជាពល រដ្ឋចំនួន ១៦ខ្នង។
របាយការណ៍របស់សាខាកាកបាទក្រហមខេត្តឆ្នាំង ខាងលើនេះ គ្រាន់តែជា ព័ត៌មានបឋម នៅឡើយទេ៕