បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៩នាក់ ខណៈជាសះស្បើយ៩៤៥នាក់

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៩នាក់ ខណៈអ្នកជំងឺចំនួន៩៤៥ នាក់ជាសះ ស្បើយ។

គួរបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤,៨៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៨,០៩២នាក់ និងស្លាប់សរុបចំនួន ២៦៦នាក់៕