សម្តេចតេជោ ហ៊ុន សែន តែងតាំងរដ្ឋមន្រ្តី ក្រសួងយុត្តិធ៌ម ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

បើតាមសេចក្តីសម្រេចដែល ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានអោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយតែង តាំងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានបង្កើតឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីដើមឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាបានរកឃើញនូវ ករណី ឆ្លងកូវីដ១៩ នៅក្នុងប្រទេស។

សមាសភាពនៃគណៈកម្មការក្នុងពេលនោះ មានចំនួន២៥រូប ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមាន អនុប្រធាន៧រូប ក្នុងនោះក៏មាន ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕