ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនជាង ៦,០០០ករណីក្នុងមួយថ្ងៃ ខណៈអ្នកចូលបន្ទប់សង្គ្រោះបន្ទាន់កើនឡើងយ៉ាងគំហុក

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៦,២៤១នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនានេះ ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុង បន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។

អាជ្ញារធររបស់ម៉ាឡេស៊ីបានគូសបញ្ជាក់ថា ខេត្ត Selangor បានរ៉ាប់រ៉ងចំនួនច្រើនជាងគេក្នុង ចំណោមករណីឆ្លងថ្មីខាងលើ បន្ទាប់មកទីក្រុងគូឡាឡាំពួរមាន ៤១៥ករណី, ខេត្ត Johor មាន៥៦៥ករណី, ខេត្ត Sarawak មាន៦០០ករណី និងខេត្ត Sabah មាន៣០៥ករណី។
បច្ចុប្បន្ននេះមានអ្នកជំងឺឈឺធ្ងន់កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៨៩០នាក់ ក្នុង នោះមាន ៤៤៤នាក់ត្រូវការបំពាក់មា៉ស៊ីនជំនួយដកដង្ហើម។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៨៧នាក់ផងដែរ ដែល នាំឲ្យអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៣,៣៧៨នាក់។

លោក Noor Hisham Abdullah រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍បានបញ្ជាក់ ជាថ្មីថា ម៉ាឡេស៊ីអាចនឹងមើលឃើញករណីឆ្លងថ្មី ១៣,០០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្តាល ខែមិថុនានេះ ប្រសិនបើវិធានការណ៍សុវត្ថិភាពមិនត្រូវបានគោរពឲ្យបានភ្ជាប់ខ្ជួនទេនោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៦១៦,៨១៥ករណី ដែលក្នុងនោះ៨៦,៦២៨នាក់ជាករណីសកម្មកំពុងសម្រាកព្យាបាលនៅឡើយ៕