នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសទទួលជួបពិភាក្សាការងារ តាមប្រព័ន្ធវីឌីអូ ជាមួយលោក ស្រី Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបញ្ជាក់ ប្រាប់ភាគី ឥណ្ឌាថា កម្ពុជានៅតែមានតម្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយសង្ឃឹមថាឥណ្ឌានឹងបន្ត ផ្គត់ផ្គង់វ៉ាក់ សាំងបន្ថែម មកកម្ពុជានាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ ចំពោះសាធារណរដ្ឋឥណ្ឌា ដែល មានសមត្ថភាព ក្នុងការផលិតវ៉ាក់សាំងជំងឺកូវីដ-១៩ និងនៅតែបន្តរក្សាការសន្យារបស់ខ្លួន ក្នុងកិច្ច សហការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសលោកស្រី Dr. Devyani Khobragade ផ្ទាល់ ដែលកន្លងមកបានខិតខំសហការ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់វ៉ាក់ សាំង AstraZeneca (Covidshield) ដល់កម្ពុជា។
ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសំដែងនូវការចូលរួមរំលែកការលំ បាក ដែលប្រជាជនឥណ្ឌា កំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយសារការ រាតត្បាតយ៉ាងខ្លាំងក្លានៃ ជំងឺកូវីដ-១៩ ហើយសង្ឃឹម និងជឿជាក់ថា កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធទប់ស្កាត់នៃការរាតត្បាត នៃជំងឺកូវីដ-១៩ និងក៏ដូចជាក្នុងវិស័យអាទិភាពនានា ទោះស្ថិតក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។
លោកស្រីឯកអគ្គរដ្ឋទូត Dr. Devyani Khobragade បានសំដែងនូវអំណរគុណចំពោះការចូលរួមរំ លែក ការលំបាករបស់លោកអគ្គបណ្ឌិតសភាចារ្យ ជាមួយប្រជាជនឥណ្ឌា និងបានផ្ដល់ដំណឹងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា មានលក្ខណៈប្រសើរជាងមុនជាបណ្ដើរៗ ហើយ។
បើទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកបែបនេះ រដ្ឋាភិបាលឥណ្ឌា នៅតែបន្តរក្សាការសន្យា របស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ លើការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ និងខិតខំបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការសម្រួលពាណិជ្ជកម្ម ក្រៅប្រទស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហ ប្រតិបត្តិការហិរញ្ញប្បទាន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យឌីជីថល តាមរយៈយន្តកា រនានា ដូចជាយន្តការទ្វេភាគី, យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ាន ជាដើម។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះ សាធារណរដ្ឋឥណ្ឌា ដែលមានបំណងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងវិស័យឌីជីថល ស្របពេល ដែលកម្ពុជា កំពុងមានតម្រូវការ ដោយកម្ពុជាទើបតែបានអនុម័តឯកសារ «ក្របខណ្ឌ គោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និងត្រៀមរៀបចំឲ្យមានគោលនយោ បាយ ពាក់ព័ន្ធនឹងវិស័យឌីជីថលផ្សេងទៀត នាពេលខាងមុខ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញ និងសម្រួលពាណិជ្ជកម្មទ្វេភាគី តាមរយៈខិតខំឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ឥណ្ឌា នាពេលខាងមុខជាដើម៕