រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣មិថុនាបាននិយាយថាឥណ្ឌូនេស៊ីបានលុបចោលការធ្វើធម្មយាត្រាបុណ្យហាចដ៏ធំបំផុតសម្រាប់ប្រជាជននៅក្នុងប្រទេសដែលមានប្រជាជនមូស្លីមច្រើនបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយសារតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាតកូវីដ១៩។
យោងតាមលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីនៃប្រទេសនេះបានឱ្យដឹងថា សម្រាប់ប្រជាជនឥណ្ឌូនេស៊ីភាគច្រើន ការធ្វើធម្មយាត្រាសាសនានេះគឺជាព្រឹត្តិការណ៍ដែលត្រូវតែធ្វើឱ្យបានម្តងក្នុងមួយជីវិត ជាមួយពេលវេលារង់ចាំជាមធ្យម ២០ ឆ្នាំដោយសារតែប្រព័ន្ធកូតា។
លោក រដ្ឋមន្ត្រី យ៉ាឃូត ឆូលីល ឃូម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែជំងឺរាតត្បាតនិងដើម្បីសុវត្ថិភាពរបស់អ្នកធ្វើធម្មយាត្រារដ្ឋាភិបាលបានសម្រេចថាឆ្នាំនេះខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រាឥណ្ឌូនេស៊ីធ្វើដំណើរសាជាថ្មីម្តងទៀត”។
លោកយ៉ាឃូតនិយាយថា អារ៉ាប់ប៊ីសាអូឌីតមិនបានបើកឱ្យមានការចូលរួមពិធីបុណ្យដ៏ធំបំផុតនេះទេ។លោកនិយាយថា “វាមិនមែនតែឥណ្ឌូនេស៊ីមួយនោះទេ…គ្មានប្រទេសណាមួយបានទទួលកូតានោះទេ ពីព្រោះអនុស្សរណៈនៃការយោគយល់គ្នាមិនទាន់ត្រូវបានចុះហត្ថលេខាទេ” ដោយបន្ថែមថា អ្នកធ្វើធម្មយាត្រា ដែលបានបង់ថ្លៃសម្រាប់ពិធីបុណ្យហាចនឹងត្រូវចូលរួមដើរធម្មយាត្រានៅឆ្នាំក្រោយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃសៅរ៍ថា អារ៉ាប៊ីសាអូឌីតបានលុបចោលបម្រាមលើអ្នកធ្វើដំណើរមកពី ១១ ប្រទេសដែលខ្លួនបានដាក់បម្រាមដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ប៉ុន្តែនៅតែតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ៕