ក្នុងជំនួបដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១ ទីស្តីការក្រសួងការបរទេស
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីលទ្ធផលជំនួប រវាងឧបនាយក ឯកឧត្តម រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានទទួលលោក Vu Quang Minh ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោក បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដែល ទទួលបាន បាន បញ្ជាក់ ថា លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរ ចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់ បេស កកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយ សសហ មេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំ ណែករបស់ លោកក្នុងការបន្តលើកកម្ពស់ និងពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ របស់ប្រជាជនកម្ពុជា និងវៀតណាម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាថ្មីម្តងទៀតបានអបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀត ណាម ហើយនិងការបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកប ដោយជោគជ័យ ក្នុងនាមជាប្រធាន អាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជាពិសេសជូនចំពោះលោកឧបនាយក រដ្ឋមន្រ្តី ដែលទទួលសវនាការរបស់លោកនៅក្នុងពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរួមចំណែក ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងការរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាមរយៈការជួបប្រជុំផ្លាស់ប្តូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ ដែលបានជួយពូនជ្រុំ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្លាលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ និងល្អប្រសើរឡើងថែម ទៀត។លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារៈ សំខាន់របស់វៀតណាម។
ប្រទេសយើងទាំងពីរកាន់តែមានការយល់ពីគ្នាឡើង និងគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក។ លោក ក៏បានកោតសរសើរអំពីសេរីភាពដ៏ទូលំទូលាយនៃការ ធ្វើទំនាក់ទំនងតាមប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ដែលអនុញ្ញាតឱ្យលោក អាចធ្វើការជាមួយ ថ្នាក់ដឹកនាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
នាចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជូនពរលោកទូតចប់អាណត្តិ ទទួលបានជោគ ជ័យជាបន្តទៀតនៅក្នុងភារកិច្ចថ្មីនាពេលអនាគតរបស់លោក៕