ក្នុងឱកាសតំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រ ជាជនកម្ពុជា និង ជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រ ជុំផ្សព្វ ផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជា ជនស្រុក ត្បូងឃ្មុំ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា ជំហគណ បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេង គណបក្សមួយសន្លឹក និងនៅតែបន្តគោល ការណ៍ រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។
ឯកឧត្តម ជា សុផារ៉ា បានថ្លែងជំរុញណែនាំបន្ថែមថា ជាមួយនឹងការយកចិត្តទុកដាក់ទៅលើយុវជនក្តី តែយើងនៅតែ បន្ត មើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បី រួមគ្នាស្រលាញ់ គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៍ច្រើនលើសលប់នាពេល ខាងមុខ។
អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹក នាំជាក្បាលម៉ាស៊ីនគណបក្ស ត្រូវបន្តយុទ្ធនាការដណ្តើមយកសន្លឹកឆ្នោត ពោលគឺចិញ្ចឹមចលនា ឲ្យដូចភ្លៀងរលឹម ធ្វើការជិតស្និទ្ធ និងគាំពារសមាជិក និងអ្នកគាំទ្រ។ ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជាសមាជិកបក្សក្តី ខណៈដែល ពួកគាត់មើលឃើញទង្វើដ៏ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រ នឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់។
ជាមួយគ្នានោះឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តត្បូងឃ្មុំ ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំទាំងអស់។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ការជួបជុំនាពេលនេះ គឺប្រព្រឹត្តិទៅដោយរក្សាគម្លាតត្រឹមត្រូវ និងអនុវត្តន៍តាមវិធានសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ លោក ជា សុផារ៉ា បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជន ទូទាំងខេត្តត្បូងឃ្មុំសម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូល ដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់ តែល្អបន្ថែមទៀតដើម្បីប្រមូលយកសមាណចិត្តប្រជាពលរដ្ឋ បោះឆ្នោតដោយក្តីស្រលាញ់ពេញចិត្ត ពេញថ្លើមជូនគណបក្សប្រជាជន៕