នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ សួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា ការជំរុញទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ក្នុងការពង្រឹងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងរបង ការពារធនធានធម្មជាតិ ផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់ មុខរបររបស់ប្រជាពលរដ្ឋមួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខ របរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វរបស់ពលរដ្ឋមួយចំនួន។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាព សម្រាប់កិច្ចការពារ និងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ។
បច្ចុប្បន្នក្រសួងបរិស្ថានបាននឹងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតា ក្នុងមួយគម្រោង) ចំនួន១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានដូចជានៅ ឧទ្យាន ជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែប ដែនជម្រកសត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញកណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោបជាដើម។
ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជា សហគមន៍។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេស ចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាព និងព្រៃឈើ និងសត្វ ព្រៃជាដើម។ គម្រោងមួយចំនួនបាននឹងកំពុងដំណើរការ និងមួយចំនួនទៀត បាននឹងកំពុងរៀប ចំនីតិវិធីនៃការធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើតតំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន២៦ បាននឹងកំពុងតែគ្រប់គ្រងដោយសហគមន៍ តំបន់ការពារធម្មជាតិ។
«ការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ គឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗ បន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្ត ស្វែងយល់ពីធន ធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ទេស ចរណ៍ធម្មជាតិក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យ ស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ»។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមទៀតថា «ការជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺដើម្បី ជំរុញការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានពីដៃគូ អភិវឌ្ឍន៍ វិស័យឯកជន និងសហ គមន៍មូលដ្ឋាន។ សហគមន៍ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ»៕