រកឃើញគ្រឿងផ្ទុះគួរឱ្យសង្ស័យ នៅលើយន្តហោះពីប្រទេសឆាដ ទៅព្រលានយន្តហោះទីក្រុងប៉ារីស

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RTL Today នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ក្រសួងមហាផ្ទៃបារាំងបាននិយាយថា អាជ្ញាធរបារាំងកំពុងតែធ្វើការ ស៊ើបអង្កេតនូវការគំរាមបំផ្ទុះ គ្រាប់បែកប្រឆាំងនឹង យន្ដហោះ Air France ដែលបានហោះហើរ ពីរដ្ឋធានីប្រទេសឆាដ ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

សេចក្តីថ្លែងការណ៍របស់ក្រសួងក៏បាននិយាយថា «អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ ខណៈដែលការត្រួតពិនិត្យកំពុងដំណើរការ»។

សូមបញ្ជាក់ថា បន្ទាប់ពីមានការគំរាមកំហែងក្នុងកំឡុងពេលហោះហើររបស់យន្តហោះក្រុមហ៊ុន Air France ពីរដ្ឋធានី N’Djamena នៃប្រទេសឆាដទៅកាន់រដ្ឋធានីបារាំង យន្ដហោះនោះត្រូវ បានអម ដំណើរឲ្យចុះចតនៅអាកាសយានដ្ឋាន Charles de Gaulle ដោយយន្ដហោះចម្បាំង Rafale របស់បារាំង៕