សម្ដេចក្រឡាហោម ស ខេង ប្រកាសចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

បន្ទាប់ពីព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ធឹម សុផា ជាអនុរដ្ឋ លេខាធិការ នៃក្រសួងមហាផ្ទៃ ហើយតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ងួន ស្រេង ជា អគ្គនាយក នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនា យក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោ យមានការចូលរួម រដ្ឋ លេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរ បាលជាតិ អគ្គនាយក ដ្ឋានសវនកម្មផ្ទៃក្នុង តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រី ពាក់ព័ន្ធជាច្រើនរូប ទៀត ។

នាយឧត្តមសេនីយ៍ ធឹម សុផា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្ដល់ភារកិច្ចដឹកនាំការងារ នៅអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុងកន្លងមក ហើយក៏បានធ្វើការប្ដេជ្ញាចិត្តបន្តអនុវត្តការងារជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទើបទទួលបានការតែងតាំងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទើបចូលកាន់មុខតំណែង បានធ្វើការប្ដេជ្ញាចិត្ត គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ហើយមានភាពស្មោះត្រង់ ស្រឡាញ់ ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពគាំទ្រដោយស្មោះត្រង់បំផុត ចំពោះ កម្មវិធីនយោបាយរាជរដ្ឋាភិបាល ។

សម្ដេចក្រឡាហោម ស ខេង បានផ្ដាំផ្ញើ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំ ប្រឹងប្រែងបំពេញការ ងាររបស់ នាយឧត្តមសេនីយ៍ ធឹម សុផា និងសហការីទាំងអស់ ដែលក្នុងរយៈ ពេលកន្លងទៅនេះ ពោលគឺចាប់តាំងពីបង្កើតជានាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតដល់បង្កើតបានជា អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានខិតខំបំពេញភារកិច្ចសម្រេចបាននូវស្នាដៃ មួយចំនួនផងដែរ បើទោះបីជាសមត្ថភាព និងការយល់ដឹងរបស់មន្ដ្រីមានភាពខុសៗគ្នាក៏ដោយ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្តប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។ ជាងនេះទៅទៀត សម្ដេចក៏បានផ្ដាំផ្ញើដល់ កងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគោរពការណែ នាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ ៕