អ្នកស្លាប់ដោយសារពុលស្រានៅក្នុងខេត្តពោធិសាត់បានកើនឡើងរហូតដល់១៣នាក់ និងជាង៧០នាក់កំពង់តែសង្គ្រោះបន្ទាន់

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ អធិការនគបាលស្រុកក្រគ បានឱ្យដឹងថារហូតមកដល់ថ្ងៃនេះចំនួនអ្នកស្លាប់ដោយសារពុលស្រា ស និងស្រាថ្នាំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់១៣នាក់ ក្នុងពេលដែលមនុស្សប្រមាណជាជាង៧០នាក់ផ្សេងទៀត គឺកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងមន្ទីពេទ្យកាល់ម៉ែត្រផងដែរ ។

ដោយទទួលបានការយកចិត្តទុកដាក់ពី អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅធនិន និងការជួយគាំទ្រពីក្រុមការងារ ឯកឧត្តម កែវ រតនៈ ក្នុងចំណោម មនុស្សទាំងជាង៧០នាក់ដែលកំពុងសង្គ្រោះ បន្ទាន់នោះ ត្រូវបានដាក់អោយសម្រាក ព្យាបាល នៅពេទ្យកាល់ ម៉ែត ព្រមទាំងមន្ទីពេទ្យលោកសង្ឃ ១២នាក់ និង៦២នាក់ទៀតនៅនៅមន្ទីពេទ្យខេត្ត ។

ពាក់ពន្ធ និងករណីខាងលើនេះផងដែរសមត្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនជនសង្សយ័២នាក់ប្តីប្រពន្ធ ដែលជាអ្នកផលិតស្រាសរួមមានទី១ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ ជាប្តីនិងទី២ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជាប្រពន្ធ មានដែលមានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ទាំង២នាក់ ប្តីប្រពន្ធនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ដោយឡែកវត្ថុតាងមានស្រា ស ស្រាថ្នាំ ត្រូវបានសមត្ថកិច្ចជំនាញពាក់ពន្ធនាំយកមកធ្វើការពិនិត្យនៅឡាបូរងចាំលិតផលបង្ហាញនៅពេលក្រោយ ៕