នៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជួប លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាប លា ក្នុងឱកាសដែលលោក Vu Quang Minh បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ៕