អ្នកស្លាប់ ៣៩នាក់ ដោយសារកូវីដ-១៩ និងអ្នកឆ្លងថ្មីៗ ៣,៨៨៦នាក់ ត្រូវបានប្រទេសថៃរកឃើញនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា នេះ

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន ថៃ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែ មិថុនា ឆ្នាំ២០២១បានអោយដឹងថា CCSA ឬមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេស ថៃ នៅថ្ងៃព្រហស្បតិ៍ទី០៣ ខែមិថុនា នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗមានចំនួន ៣,៨៨៦ករណីបន្ថែម ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើន ជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយ មានតែ៤៩ករណីប៉ុណ្ណោះ ដែលជាករណីនាំចូល។

មជ្ឈមណ្ឌល CCSA បានប្រាប់ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៦៥៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ១,២៣០ករណី ត្រូវបានរកឃើញនៅលើក្រុមអ្នក ទោសតាមពន្ធនាគារ។ រាជធានីបាងកក នៅតែជាកន្លែងដែលរាយការណ៍ពីករណីឆ្លងថ្មីៗ ច្រើនជាង គេដដែល ជាមួយនិងចំនួន៩៥៥ករណី។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺ ចំនួន ៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោង កន្លង ទៅដូចគ្នានេះដែរ រីឯអ្នកជំងឺដែលបានជាស:ស្បើយ ៣,៦២៦នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពី មន្ទីរពេទ្យ ។

ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមាន ប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.៩៦លានដូសហើយ ក្នុងនោះមនុស្ស យ៉ាងហោច ១លាននាក់ ចាក់បានគ្រប់ដូស៕