លោកវរសេនីយ៍ អាសស៊ីមី ហ្គោអ៊ីតា ដែលបានបណ្តេញប្រធានាធិបតីម៉ាលីចេញពីអំណាចកាលពីឆ្នាំមុនបានចូលមកគ្រប់គ្រងប្រទេសនៅអាហ្វ្រិកខាងលិចនេះកាលពីថ្ងៃអង្គារសប្តាហ៍មុនបានសន្យាធ្វើការបោះឆ្នោតថ្មីនៅឆ្នាំ២០២២ ដូចការសន្យាមុនៗ ការសម្ញែងកម្លាំងរបស់លោកបានបង្កការ មន្ទិលអំពីថាតើការបោះឆ្នោតមួយអាចនឹងប្រព្រឹត្តទៅបានដែរឬទេដោយគ្មានអន្តរាគមន៍ពីរបបយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីខែសីហាមុន។
ចំពោះចំណាត់ការនេះវាក៏បង្កការព្រួយបារម្ភថា ចលាចលនយោបាយថ្មីនេះ អាចនឹងកាន់តែធ្វើ អោយមានក្តីអន្តរាយដល់កិច្ចខិតខំគ្រប់គ្រងការបះបោរអ៊ីស្លាមអស់ពេលដ៏យូរនៅប្រទេសម៉ាលី។
រីឯអង្គការសហប្រជាជាតិវិញ ឥឡូវនេះបានចំណាយលុយប្រមាណ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ លើបេសកកម្មថែរក្សាសន្តិភាពមួយនៅក្នុងប្រទេសម៉ាលី ហើយយោធាបារាំងបានចំណាយពេលដល់ទៅ៨ឆ្នាំដើម្បីព្យាយាមធ្វើអោយអតីតទឹកដីអាណានិគមរបស់ខ្លួនមួយនេះមានស្ថិរភាព ចំពេលដែរមានការគំរាមជាបន្តផងដែរ។ទាកទងនិងបញ្ហានេះលោក អេមម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីបារាំង បានពណ៌នាការចាប់យករដ្ឋាភិបាលនេះថាជា” រដ្ឋប្រហារ”មួយ និងបានព្រមានអំពីផលវិបាកបានកើតមានឡើង។
លោកបានសរសេរសារបង្ហោះថា « យើងត្រៀមដាក់ទណ្ឌកម្មដោយចំពោះលើពួកអ្នកដឹកនាំធ្វើរដ្ឋប្រហារ”។
ចំណែកសហភាពអឺរ៉ុបឯណោះវិញ ក៏បានព្រមានដែរថាខ្លួន”ត្រៀមពិចារណាចាត់វិធានការផ្តោតលើគោលដៅ ប្រឆាំងពួកមេដឹកនាំនយោបាយនិងយោធា ដែលរារាំងអន្តរកាលម៉ាលី”។
ក្រុមប្រឹក្សាសន្តិសុខនិងសន្តិភាពរបស់សហភាពអាហ្វ្រិក(AU)បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍កាលពីថ្ងៃអង្គារទី១មិថុនាថា “AUបានសម្រេចចិត្ត…ផ្អាកសាធារណរដ្ឋម៉ាលីជាបន្ទាន់ពីការចូលរួមរាល់សកម្មភាពរបស់សហភាពអាហ្វ្រិក អង្គភាពនិងស្ថាប័នរបស់ខ្លួន រហូតដល់សណ្តាប់ ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសនេះ”។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន AUបានអំពាវនាវឱ្យយោធា “វិលត្រឡប់ចូលបន្ទាយវិញជាបន្ទាន់ដោយឥតលក្ខខណ្ឌនិងចៀសវាងការជ្រៀតជ្រែកចូលក្នុងដំណើរការនយោបាយនៅប្រទេសម៉ាលី”។AU បានព្រមានថា ប្រសិនបើយោធាមិនបានប្រគល់អំណាចឱ្យទៅមេដឹកនាំអន្តរកាលស៊ីវិលទេនោះ”ក្រុមប្រឹក្សានឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មតាមគោលដៅនិងវិធានការដាក់ទណ្ឌកម្មផ្សេងទៀតនោះឡើយ”៕