យោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានវៀតណាម VN Express នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ទីក្រុងហូជីមិញរបស់វៀតណាម មានផែន ការធ្វើតេស្ដរក COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ដែលនឹងប្រមូលសំណាកឱ្យបាន ១០០,០០០នាក់ក្នុងរយៈពេលមួយថ្ងៃ នៅទូទាំងទីក្រុងមួយនេះ។
ការប្រកាសពីផែនការធ្វើតេស្ដទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោយកិច្ចប្រជុំបន្ទាន់មួយស្ដីពី វិបត្តិ COVID-19 កាលពីចុងសប្ដាហ៍មុន។ ផែនការនេះផងដែរនឹងផ្ដោត ជាសំខាន់លើការធ្វើ តេស្ដ លើសមាជិក នៃបេសកកម្មសាសនាគ្រិស្តមួយ និងប្រជាជនដែលបានចូលរួមក្នុងការ បោះឆ្នោត សភា និងក្រុមប្រឹក្សាប្រជាជនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ដោយឡែកសម្រាប់បុគ្គលិក ឬកម្មករក្នុងតំបន់ឧស្សាហកម្មចំនួន ១៧ ក្នុងទីក្រុងហូជីមិញវិញ ដែលមានក្រុមហ៊ុនចំនួន ១,៥០០នាក់ មានបុគ្គលិកជាង ២៨០,០០០នាក់ និងអ្នកជំនាញ ៣,០០០នាក់ក៏នឹងស្ថិតនៅក្រោមការធ្វើតេស្តនេះដែរ។
ទីក្រុងហូជីមិញដែលមានប្រជាជនរស់នៅសរុបជាង ១៣លាននាក់ ក្នុងនោះរួមមានទាំងពលករ ចំណាក ស្រុកផងដែរ ហើយមកទល់នឹងបច្ចុប្បន្ន មនុស្សសរុប ៤,០០០នាក់ហើយ នៅក្នុងទីក្រុង ភាគខាងត្បូងវៀតណាមមួយនេះ ក៏នឹងត្រូវបានដាក់ឱ្យនៅក្រោមការធ្វើចត្តាឡីស័កផងដែរ៕