នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនា យកដ្ឋាន ប្រេងកាត ក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន KrisEnergy កំពុង ធ្វើការ ងារនាំចេញប្រេងជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារ ដែលជាកាតព្វរបស់គាត់មួយចំនួន។ ដូចនេះ គាត់មិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ»។
ចំពោះពេលវេលាដែលជាក់លាក់ណាមួយ ក្រុមហ៊ុន KrisEnergy នឹងចាប់ផ្ដើមនាំចេញប្រេង កាតរបស់កម្ពុជានោះ ឯកឧត្តម ក៏មិនទាន់អាចបញ្ជាក់ បាននោះដែរ។
បើយោងតាមផែនការរបស់ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងកាតរបស់កម្ពុជា នៅ ខែឧសភា ឆ្នាំ២០២១ គឺក្នុងបរិមាណពី២៧ម៉ឺន ទៅ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង ដែល១បារ៉ែល ស្មើនឹង១៥៨.៩៩លីត្រ។
សូមបញ្ជាក់ជូនថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធាន ចំណូល ថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ដែលនេះ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ ហើយចំណូលដែល ទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕