សមត្ថកិច្ចថៃចាប់ ជនជាតិថៃប្រុស-ស្រី២៥នាក់ លួចឆ្លងចូលមកកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូ

ទាហានកងកម្លាំងបូរផា របស់ថៃ ប្រចាំនៅខេត្តស្រះកែវ បានចាប់ជនជាតិថៃពីតំបន់ភាគខាងជើង និងមកខេត្តមួយចំនួនទៀតសរុប២៥នាក់ ព្រមទាំងមេខ្យល់រួមទាំងអ្នកមើលផ្លូវ៥នាក់ ពេលដែរ កំពុងលួចឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជានៅពេលយប់ ក្នុងភូមិសាស្រ្តស្រុកគោក ឃ្យូង ដើម្បីទៅធ្វើការកាស៊ីណូអនឡាញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

យោងតាមសេចក្ដីរាយការពីរបន្ទាត់ព្រំដែននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម្សិលម៉ិញនេះ បាន អោយដឹងថា អនុវត្តតាមវិធានការរឹតបន្តឹង ការលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ដើម្បីទប់ស្កាត់ ការរាត្បាតរបស់កូវីដ-១៩ ខេត្តស្រះកែវមានបទបញ្ជារឲ្យបង្កើតប៉ុស្ត៍ទប់ស្កាត់ ក្នុងភូមិសាស្រ្តតាម បន្ទាត់ព្រំដែន លុះនាពេលយប់កន្លងមក សមត្ថកិច្ចទាហានឈុត តាព្រះយ៉ា កងកម្លាំងបូរផាថៃ បានទទួលសេចក្ដីរាយការណ៍ពីចល័តរហ័ស កងកម្លាំងបូរផា ដែលដាក់ប៉ុស្ត៍ត្រួតពិនិត្យប្រចាំក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវ បាននិយាយថា បានប្រទះឃើញរថយន្តគួរឲ្យសង្ស័យថា នាំក្រុមបុគ្គលលួច ចេញក្រៅប្រទេសដោយខុសច្បាប់ ទើបចាត់កម្លាំងចល័តរហ័ស របស់ស្រុកតា ព្រះយ៉ា រួមជាមួយ កងរយការពារព្រំដែនទី១២ ចូលទៅត្រួតពិនិត្យ និងបានចាប់ឃុំខ្លួនក្រុមជនជាតិថៃ ដែលកំពង់ លួចឆ្លងដែលចូលមកប្រទេសកម្ពុជា ដោយដឹកមកតាមរថយន្តប៊ិកអាប់ចំនូន៧នាក់ ព្រមទាំងមេ ខ្យល់ និងអ្នកមើលផ្លូវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិថៃ ដែលលួចឆ្លងដែនទៅប្រទេសកម្ពុជាចំនួន៧នាក់ មានប្រុស២ និងស្រី៥នាក់ មកពីតាមបណ្ដាខេត្តក្នុងប្រទេសថៃ ដែលមេខ្យល់គឺជាអ្នកបើករថយន្តជនជាតិថៃម្នាក់ និងអ្នកមើលផ្លូវជនជាតិថៃ២នាក់ ដោយសមត្ថកិច្ចចាប់ឃុំខ្លួនបាននៅបរិវេណភូមិណង ស្មេត ឃុំ គោកឃ្យូង ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបនាំខ្លួនអ្នកទាំងអស់មកសួរនាំ ។

ជំហ៊ានដំបូងជនជាតិថៃអាំង៧នាក់ បានសារភាពថា ធ្វើដំណើរមកពីខេត្តឈៀងរ៉ាយ ត្រូវការចូលទៅធ្វើការ នៅឯ កាស៊ីណូអនឡាញ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយទាក់ទងតាមអេតមីនវេបសាយរបស់ កាស៊ីណូខាងកម្ពុជា ទើបសមត្ថកិច្ចអនុវត្តតាមវិធានការសុខាភិបាល និងនាំខ្លួនជនត្រូវចោទ ទាំង១០នាក់ មកសួរចម្លើយដើម្បីបំបែកសំណុំរឿងនៅស្រុកតាព្រះយ៉ា រកអ្នកពាក់ពន្ធ័បន្ថែម និងបញ្ជូនឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមផ្លូវច្បាប់៕