ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញ សារាចរណែនាំមួយស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះ អាជីវកម្មសេវាកម្ម ទេសចរណ៍ ស្របតាម ខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ដែលជាទណ្ឌកម្មរដ្ឋបាលដែលត្រូវបានសម្រេចដោយ ក្រសួងទេស ចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមទំហំ/ចំណុះអាជីវកម្មដែលមានកំណត់នៅ ក្នុងប្រកាសអន្តរ ក្រសួងរវាងក្រសួងទេសចរណ៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។