ព្រឹកថ្ងៃពុធទី០២ ខែមិថុនានេះវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩បន្ថែមទៀត មានចំនួន៥៣នាក់

អ្នកឆ្លងកូវីដ១៩ចំនួន៥៣នាក់ទៀតត្រូវបានអាជ្ញាធរវៀតណាមប្រកាសនៅព្រឹកថ្ងៃពុធនេះ នៅពេលជំងឺឆ្លងនេះបន្តរាតត្បាតទូទាំងប្រទេសវៀតណាម។ករណីឆ្លងថ្មីនេះត្រូវបានរកឃើញនៅក្រុងហាណូយ និងខេត្តបាក់យ៉ាងនិងបាក់និញជាប់គ្នានោះ។

ខេត្តបាក់យ៉ាងដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ន មានអ្នកឆ្លងថ្មីចំនួន៤៨នាក់។

កាលពីថ្ងៃអង្គារ វៀតណាមបានរកឃើញអ្នកឆ្លងកូវីដសរុប២៥០នាក់ បន្ទាប់ពីអ្នកឆ្លង៨៩នាក់ទៀតត្រូវបានប្រកាសនៅពេលល្ងាច រួមមាននៅក្រុងហាណូយនិងហូជីមិញ៕