ចិនបានរាយការណ៍ពីការឆ្លងវីរុសផ្តាសាយបក្សី H10N3 ទៅលើមនុស្សជាលើកដំបូងបង្អស់នៅលើពិភពលោកកាលពីថ្ងៃអង្គារទី១មិថុនា ប៉ុន្តែបាននិយាយថាហានិភ័យនៃការឆ្លងរាលដាលទូលំ ទូលាយក្នុងចំណោមមនុស្សគឺមានទាបណាស់។មជ្ឈមណ្ឌលសុខភាពជាតិ (NHC)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសម្នាក់មកពីទីក្រុងចិនជាំងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី ២៨ខែមេសាបន្ទាប់ពីមានអាការៈក្តៅខ្លួននិងរោគសញ្ញាដទៃទៀត។
មជ្ឈមណ្ឌលសុខភាពជាតិខាងលើនេះ( NHC ) និយាយថា បុរសនេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានវីរុសផ្តាសាយបក្សី H10N3នៅថ្ងៃទី ២៨ ខែឧសភា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលបុរសនោះបានឆ្លងវីរុសនេះនោះទេ។
ហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំគឺមានទាបខ្លាំងណាស់” ដោយបន្ថែមថាបុរសនោះកំពុងស្ថិតក្នុងស្ថានភាពនឹងនរ ហើយមនុស្សដែលទាក់ទងជិតស្និទ្ធនឹងគាត់ បានរាយការណ៍ថា មិនមានភាពមិនប្រក្រតីអ្វីនោះដែរ។ NHC បានពិពណ៌នាវីរុស H10N3 ថាជាភ្នាក់ងារបង្កជំងឺទាបបំផុតមួយ ដែលមិនទំនងបណ្តាលឱ្យបក្សីងាប់ឬឈឺធ្ងន់ធ្ងរនោះទេ។បុរសនោះមានស្ថានភាពនឹងនរនិងត្រៀមចាកចេញពីមន្ទីរពេទ្យឆាប់ៗ។
ការសង្កេតផ្នែកវេជ្ជសាស្ត្រអំពីមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់មិនបានរកឃើញករណីឆ្លងផ្សេងទៀតនោះទេ។មជ្ឈមណ្ឌលសុខភាពជាតិ បាននិយាយថាមិនមានករណីមនុស្សឆ្លងវីរុស H10N3 ដែលត្រូវបានរាយការណ៍ពីមុនមកនៅលើពិភពលោកនោះឡើយ៕