មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ចំនួន ៩ បានបន្តខិតខំ យកចិត្តទុកដាក់ ជួសជុលថែទាំ កំណាត់ផ្លូវជាតិ ដើម្បីជាការ ជួយសម្រួល ទៅដល់ការដឹកជញ្ជូន ព្រមទាំង ការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល មួយកម្រិតទៀត។
ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង កំពង់ស្ពឺ តាកែវ កែប បាត់ដំបង ព្រះវិហារ បន្ទាយមានជ័យ ត្បូងឃ្មុំ និងខេត្តរតនគិរី បានបន្តខិតខំ យកចិត្តទុកដាក់ ចុះត្រួតពិនិត្យ គុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុល ថែទាំលើកំណាត់ផ្លូវជាតិ លេខ៤ លេខ៥ លេខ៧ លេខ៨ លេខ៩ លេខ៣៣ លេខ៣៣A លេខ៤៨ លេខ៥៩ លេខ៦២ លេខ៦៤ លេខ៥៧ លេខ៥៨ លេខ៧២ លេខ៧៨ លេខ៩៥ លេខ៥៧B លេខ៤៨-៥ លេខ៥៧B1 និងផ្លូវថ្នល់មួយចំនួន ផ្សេងទៀត ដែលបានរងការខូចខាត ក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុល ផងដែរ។
ក្រសួងជំនាញខាងលើនេះ ក៏បានជូនដំណឹងថា៖ ប្រសិនបើជួបបញ្ហាផ្លូវថ្នល់ខូចមានជង្ហុក សំបុក មាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍ មកក្រសួងដោយប្រើ ប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីជាការចូលរួមថែរក្សា ផ្លូវថ្នល់របស់យើង អាចប្រើប្រាស់ បានយូរអង្វែង៕