បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន ៧,១០៥ករណី និងស្លាប់៧១នាក់ទៀតនៅថ្ងៃនេះក្នុងប្រទេស ម៉ាឡេស៊ី

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានអោយដឹងថា
អាជ្ញាធរសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបានរាយការណ៍ឲ្យដឹងថា ម៉ាឡេស៊ីបានកត់ត្រាករណី ឆ្លងកូវីដ១៩ ចំនួន ៧,១០៥នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃអង្គារ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានគូសបញ្ជាក់ថា ក្នុង ចំណោមករណីឆ្លងថ្មីខាងលើមានតែ ២ករណីប៉ុណ្ណោះជាករណីនាំចូល ដោយករណីសហគមន៍ មានចំនួន ៧,១០៣នាក់។

ក្នុងរយៈពេលដូចគ្នានេះម៉ាឡេស៊ីក៏បានរកឃើញករណីអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៧១នាក់ ។ ជាសរុប ប្រទេសអាស៊ានមួយនេះមានករណីឆ្លង ៥៧៩,៤៦២ករណី ក្នុងនោះស្លាប់ ២,៨៦៧នាក់ និងជាសះស្បើយ ៤៩៦,១២១នាក់ ឬស្មើនឹង ៨៥.៦%។

សូមបញ្ជាក់ផងដែរថា ម៉ាឡេស៊ីនៅថ្ងៃអង្គារនេះបានចាប់ផ្តើមអនុវត្តវិធានការ Lockdown នៅទូទាំង ប្រទេសរយៈពេល ២សប្តាហ៍ ដោយអនុញ្ញាតតែវិស័យសំខាន់ៗប៉ណ្ណោះទើបអាចដំណើរការបាន៕