ឯកឧត្តម ស ថេត ណែនាំមន្ត្រីនគរបាលត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើកាយវិការ និងសម្តីឱ្យបានសមរម្យ

នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងទិស ដៅការងារសម្រាប់ខែមិថុនា តាមរយៈកិច្ចប្រជុំអនឡាញ Zoom Meeting ឯកឧត្តម ឧត្តមសេនី យ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានណែនាំ ដល់មន្ត្រីនគរ បាលទាំង អស់ ត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើ ប្រាស់កាយវិការ និងសម្តីឱ្យបានសមរម្យ ព្រមទាំងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័ស បំផុត។

បន្ថែមពីនេះត្រូវ ត្រូវបង្ការ និងទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង ព្រមទាំងបង្ក្រាប ឱ្យបាន នូវក្រុម ក្មេងទំនើង បង្ក្រាបម៉ូតូកែច្នៃដែល បង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត, លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍ប្រចាំខែឧសភា ធៀបនឹងខែមេសា និងទិសដៅការងារមួយចំនួន សម្រាប់អនុវត្តបន្តនៅខែមិថុនានេះ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានអានរបាយការណ៍ទាក់ទងទៅនឹងស្ថិតិ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងទៅ នឹងការរៀបចំត្រួតពិនិត្យ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ។

កិច្ចប្រជុំនេះក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង លោកអធិការទាក់ទង ទៅនឹងការអនុវត្តការងារកន្លងមកក្នុងខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា ក៏ដូចជា បញ្ហា ប្រឈមផ្សេងៗផងដែរ។

ឯកឧត្តម ឧត្តមសេនី យ៍ឯក ស ថេត បានកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នង ការដ្ឋាន នគរបាលរាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមសហការបានយ៉ាងល្អក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិ ភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ លោកស្នងការក៏បានផ្តល់ការណែនាំល្អៗជាច្រើន ដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕