ទូតរបស់កម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ជូនដំណឹងដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរចេញ និងចូលប្រទេសមួយនេះ

យោងតាមសេចក្តីជូនដំណឹងដែល ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះបានអោយដឹងថា
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ចំពោះការធ្វើដំណើរមុនពេលចាកចេញពី ប្រទេសមួយនេះ តាមប្រព័ន្ធ «Re-entry Permit System»។

សេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតខ្មែរ បានបញ្ជាក់ដូចខាងក្រោម៖
*ទី១៖ រាល់អ្នកធ្វើដំណើរទាំងអស់ដែលមានបំណងធ្វើដំណើរចាកចេញជាបណ្តោះអាសន្ន និងវិល ត្រឡប់មកសាធារណរដ្ឋកូរ៉េវិញ ត្រូវជូនដំណឹងអំពីការធ្វើដំណើរចាកចេញពីសា ធារណរដ្ឋកូរ៉េ របស់ខ្លួនតាមរយៈ www.hikorea.go.kr ឱ្យបានមុនរយៈពេល៤ថ្ងៃ។

*ទី២៖ ក្នុងករណីអ្នកធ្វើដំណើររូបណាបានចាកចេញដោយមិនទាន់ទទួលបានការអនុញ្ញាតនៅ ឡើយនោះ នឹងត្រូវបានលុបនូវសុពលភាព Foreingn Resident card (Alien card)។

*ទី៣៖ ចំពោះអ្នកធ្វើដំណើរដែលមិនបានជូនដំណឹងអំពីការផ្លាស់ប្តូរពេលវេលា នៃការធ្វើដំណើរ ជាមុនតាមប្រព័ន្ធខាងលើ ហើយមានការយឺតយ៉ាវដោយបញ្ហាអំពីការផ្ទៀងផ្ទាត់មុនពេលចាក់ចេញ (departuer clearance) នឹងមិនត្រូវអនុញ្ញាតឱ្យឡើងយន្តហោះឡើយ៕