ក្នុងខែឧសភាឆ្នាំ២០២១ ក្រសួងសាធារណការ ឃាត់រថយន្តដឹកលើសទម្ងន់១៧២គ្រឿង និងផាកពិន័យជាប្រាក់បានជាង ២៤២លានរៀល

នៅក្នុងខែឧសភា ឆ្នាំ២០២១ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់របស់ ក្រសួងសាធា រណការ និងដឹកជញ្ជូន បានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ១៧២គ្រឿង និងពិន័យជាប្រាក់បានជាង ២៤២លានរៀល ដោយចំនួនដឹកល្មើសបានកើនឡើងប្រមាណជា ៦% បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២១កន្លងមក មានចំនួន ១៦១គ្រឿង។

បើយោងតាមរយ: Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល ទទួលបាន នៅ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ម្ចាស់ រថយន្តដឹក ទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើស ទម្ងន់ គឺបាន បំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ ដល់ទ្រព្យសម្បត្តិ សាធារណៈ និងជីវិតមនុស្សផងដែរ ៕