អាជ្ញាធរស្រុកកំពង់ត្រាចនិងក្រុមគ្រូពេទ្យបង្អែកស្រុកកំពង់ត្រាចរួមគ្នាជាមួយក្រុមគ្រូពេទ្យខេត្តកំពតនៅព្រឹកថ្ងៃទី២៩ឧសភាឆ្នាំ២០២១បានចុះទៅដល់កាស៊ីណូសុខគីមម៉េងដែលមានទីតាំងនៅជាប់និងច្រកទ្វារទ្វេភាគីតន់ហន់ប្រទេសវៀតណាមស្ថិតក្នុងភូមិព្រែកក្រឹសឃុំព្រែកក្រឹសស្រុកកំពង់ត្រាចខេត្តកំពត។កាស៊ីណូដែលមានអ្នកលេងគគ្រឹកគគ្រេងនៅជាប់ព្រំដែនមួយនេះបានផ្ទះឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ដែលក្រុមគ្រូពេទ្យបានបង្ហាញកាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។
អភិបាលស្រុកកំពង់ត្រាចលោកអូនខនបាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី២៩ឧសភាថាអ្នកនៅក្នុងកាស៊ីណូចំនួន៤នាក់ពេលចូលមកលេងនៅកាស៊ីណូពិនិត្យកំដៅមានរហូតទៅដល់៣៨អង្សា។បន្ទាប់ពីមានកំដៅខ្ពស់បុគ្គលិកទាំង៤នាក់បានទៅពិនិត្យពេទ្យដោយខ្លួនឯងពេលនោះគ្រូពេទ្យបានចេញលទ្ធិផលភា្លមៗបង្ហាញថាទាំង៤នាក់នេះមានវិជ្ជមានកូវីដ១៩។
លោក អភិបាលស្រុកក៏ បាននិយាយប្រាប់អោយដឹងទៀតថាបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩នៅក្នុងកាស៊ីណូខាលើនេះអាជ្ញាធរក៏បានចុះមកកាន់ទីតាំងនោះភ្លៀមហើយមិនអនុញាតអោយអ្នកលេងចេញពីកាស៊ីណូឡើយរងចាំគ្រូពេទ្យមកធ្វើតេស្តសិន។លោកអូនខននិយាយថាអ្នកដែលធ្វើតេស្តមានចំនួន៩០នាក់និងមានអ្នកពាក់ពន្ធ័ផ្សេងៗទៀត។
គេបានដឹងថា បើទោះជាមានជំងឺឆ្លងកូវីដ១៩រីករាលដាល់ក៍ដោយ ក៏កាស៊ីណូសុខគីមម៉េងដែល មានទីតាំងនៅភូមិព្រែកក្រឹសនេះមិនត្រូវបានគេបិតដែរនៅបើកអោយគេមកចូលលេងយ៉ាងច្រើន រហូតដល់ផ្ទះបែបនេះ ទើបមានការភ្ញាក់ផ្អើល៕