កំលាំងស៊ីម៉ាក់ រកឃើញមីនតោនចំនួន២គ្រាប់ និងគ្រាប់ មីន ប្រឆាំងមនុស្សចំនួន៨គ្រាប់ទៀត នៅកន្លែងផ្ទុះកាលពីថ្ងៃទី២៧ ឧសភា

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញគ្រាប់មីនតោននៅក្បែរៗជាប់ នឹងកន្លែងផ្ទុះនោះចំនួន២គ្រាប់ និងគ្រាប់មីនប្រឆាំងមនុស្សចំនួន៨គ្រាប់ទៀត។

គ្រាប់មីនតោនទាំង២ គ្រាប់ សុទ្ធតែដាក់គ្រាប់ មីនប្រឆាំងមនុស្សបង្កៃពីខាងលើ ដើម្បីងាយបង្កការផ្ទុះ ដែលនេះជាបច្ចេកទេសយកគ្រាប់មីន តោនបំផ្ទុះសម្លាប់មនុស្សដើរជាន់តែម្តង។ ប្រតិបតិ្តការនេះធ្វើឡើង ក្រោយមានករណី គ្រោះថ្នាក់ ផ្ទុះគ្រាប់មីនតោនស្លាប់ប្រជា ពលរដ្ឋម្នាក់ និងរបួសធ្ងន់ម្នាក់នៅភូមិចំការចេក ឃុំស៊ុង ស្រុក សំឡូត នោះកាលល្ងាចថ្ងៃទី២៧ ឧសភា ។

ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា អ្វីដែលជាសំណាងល្អនោះ គឺប្រជា ពលរដ្ឋចូល ទៅជួយ សង្គ្រោះជនរងគ្រោះ បប្រថុយនឹងគ្រោះថ្នាក់បំផុត។ នេះជាយុទ្ធសាស្ត្រដាក់មីន ហ៊ុំព័ទ្ធ ដើម្បីសម្លាប់ និងបង្ករបួសមនុស្សច្រើននាក់ បើសិនមានអ្នកណាហ៊ានចូលទៅជួយនោះរងគ្រោះថ្នាក់បន្តទៀត។ នេះហើយយ សង្គ្រាម គឺរិ:រកគ្រប់មធ្យោបាយ និងបច្ចេកទេសទាំងអស់ ដើម្បីបង្កឧបសគ្គ និងសម្លាប់សត្រូវឱ្យអស់លទ្ធភាព៕