អាជ្ញាធរខេត្តព្រះសីហនុ បន្តបែងចែកតំបន់លឿងទុំ និងលឿង ចំនួន ១៤ថ្ងៃបន្ថែមទៀតនេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ថ្មី ៤៤នាក់នោះ គឺជាកម្មកររោងចក្រ អាជីវករ រួមក្រុមគ្រួសាររបស់ពួកគេ។ ជាមួយគ្នាដែរ អាជ្ញាធរក៏សម្រេចបែងចែកតំបន់លឿងទុំ និងលឿង សម្រាប់អនុវត្តវិធានការរឹតបន្តឹង ១៤ថ្ងៃបន្តទៀត ដោយគិតចាប់ថ្ងៃទី១៤ ដល់ ថ្ងៃទី ២៧ឧសភា ឆ្នាំ២០២១។ 


 
តំបន់លឿងទុំ ក្នុងក្រុងព្រះសីហនុ មានសង្កាត់លេខ១ នៅផ្សារ និងតំបន់ជុំវិញផ្សារយាយទូចញូវស្ការ ផ្សារយូស៊ីន និងផ្សារទំនប់រលក, សង្កាត់លេខ២ នៅផ្នែកខ្លះនៃភូមិ១និងតំបន់ជុំវិញផ្សារពាណិជ្ជកម្ម, សង្កាត់លេខមួយលេខ៤  នៅផ្នែកខ្លះនៃភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥។ ចំណែក ទំបន់លឿង មាននៅទីតាំងមូលនៃសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ សង្កាត់លេខ៤ ដោយលើកលែងតំបន់លឿងទុំ។ 

កិ
 
នៅអំឡុងពេលបិទខ្ទប់នេះ អ្នកនៅតំបន់លឿងទុំ គឺហាមមិនឲ្យធ្វើដំណើរ ចេញពីលំនៅឋានឡើយ។ ការធ្វើដំណើរទៅធ្វើការ ប្រកបអាជីវកម្មផ្សេង គឺត្រូវមានឯកសារពីអង្គភាព។ មុខ របរ អាជីកម្ម មិន ចាំបាច់មួយចំនួនត្រូវផ្អាក់បណ្ដោះអាសន្ន លុះត្រាមានការអនុញ្ញាតពីអាជ្ញាធរ។ ករណីអាចធ្វើដំណើរ ចេញចូលនិងប្រកបអាជីវកម្មបានគឺត្រូវជាករណីចាំបាច់ដូច បុគ្គលិកពេទ្យ សេវា កម្ម ដឹកទំនិញ កន្លែងលក់ថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគជាដើម។ រីឯ តំបន់លឿងវិញ គឺអនុញ្ញាតឲ្យធ្វើដំណើរចេញចូលនិងប្រកបមុខរបរឬអាជីវកម្ម ប៉ុន្តែនៅតែបន្តរឹតបន្តឹងការជួបជុំ៕ ដោយមនោរាហ៍