កងពលតូច​ថ្មើរជើង​លេខ​៣១​ ត្រូវបានបញ្ចប់​បេសកកម្ម​នៅ​តំបន់​ក្រហម​ក្នុង​ នាខេត្ត​ព្រះសីហនុ

ខេត្តព្រះសីហនុ៖​ កងពលតូច​ថ្មើរជើង​លេខ​៣១​ដែល​បាន​ចូលរួម​ដំណើរ​ការបិទ​ខ្ទប់ (​តំបន់​ក្រហម​)​នៅ ក្នុង ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ដែលមាន​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ជម្ងឺ​កូ​វីដ​-១៩ បាន​ដក​ត្រឡប់​អង្គភាព​វិញ​ដោយមាន​ពិធី​ជូន​ដំណើរ​ពី​ ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២១ បន្ទាប់ពី​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជម្ងឺ កូ​វីដ -១៩​បាន​ថយចុះ និង តំបន់​ក្រហម​ក្នុង​ខេត្ត​នេះ​ត្រូវបាន បង្រួម​ឱ្យនៅ​ទំហំ​តូចៗ តាម លំនៅដ្ឋាន​រួចមក​។​

​ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​នៅក្នុង​ពិធី​ខាងលើ​ថា ក្នុង​ដំណើរការ បិទ​ខ្ទប់ (​តំបន់​ក្រហម​) ក្រុងព្រះសីហនុ ដែលមាន​ឆ្លង​រាល ដាល​ធ្ងន់ ធ្ង​រ ជំងឺ​កូ​វីដ​-១៩ ពេល កន្លងមក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​របស់​យើង មាន​ចំនួន​មិន​គ្រប់គ្រាន់​សម្រាប់ បំពេញបេសកកម្ម​បិទ​ខ្ទប់​ក្រុងព្រះសីហនុ​។ ដោយ មា ន​ការគាំទ្រ​ពីស​ម្ដេច​តេ​ជោ បានឱ្យ​ក​ម្លាំ ង ខាងក្រៅ​គណៈបញ្ជាការ​ឯកភាព ខេត្ត ដូចជា​: កងកម្លាំង​យោធភូមិ ភាគ​៣ កងពលតូច​ថ្មើរជើង​លេខ​៣១ និង​កម្លាំង​កង ទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​”​រាម​” បានមក ចូល រួម​ក្នុង​កិច្ចប្រតិបត្តិការ​រយៈពេល ២១​ថ្ងៃ​កន្លងមក​។ ក្នុងនាម​គណៈបញ្ជាការ ឯក ភាព​ខេត្ត​ខ្ញុំ​សូម​សម្ដែង​ការ​អរគុណ ចំពោះ​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ គ្រប់​លំ ដាប់​ថ្នាក់ ព្រមទាំង​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និង​ពលទាហាន​ទាំងអស់ ដែល​បាន​ចូលរួម​កន្លងមក ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ នៅ​ក្រុងព្រះសីហនុ ។

​ ឯកឧត្តម អភិបាលខេត្ត​បញ្ជាក់ថា​ពេលនេះ​ជំងឺ​នេះ​យើង​មិនអាច​គ្រប់គ្រង​បាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​លទ្ធផល​ដែល​បាន​ខិតខំ​ធ្វើ​ការបិទ​ខ្ទប់​តំបន់​ក្រហម ដែលជា​តំបន់​មានការ​ឆ្លង​រាល ដាល​ច្រើន ប្រជាពលរដ្ឋ​បាន​ទៅយក​សំណាក ចប់សព្វគ្រប់​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ។ នៅ​ខេត្ត​ព្រះសីហនុ មាន អ្នក​ជម្ងឺ កូ​វីដ​-១៩ ចំនួន​២.៥៧១ នាក់​បាន​ព្យាបាល ជាសះស្បើយ ចំនួន ១.៥៥៣​នាក់ ហើយ​។ យើង​នៅតែ​បន្ត​ការគ្រប់គ្រង​តាម​ទី​សំណាក់ ឬ​ផ្ទះ ដែលមាន​វិជ្ជមាន​កូ​វីដ បន្តទៀត​ដោយ​សំដៅលើ​ក្រុមគ្រួសារ​ណា​ដែលមាន​វិជ្ជមាន កូ​វីដ​-១៩ ក្នុងនោះ​ក៏ បានធ្វើការ​ផ្សព្វផ្សាយ អប់រំ ការណែនាំ​ការពិន័យ​អន្តរការណ៍​ឱ្យ ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល និង​ការណែនាំ​៣.​ការពារ និង ៣.​កុំ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ធ្វើឱ្យ​ការយក​សំណាក​ជុំ​ទី​២ មាន ការ​ថយចុះ ។

​ក្រោយ​ពិនិត្យឃើញ​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​មានការ​ថយចុះ​អភិ​បា ល ខេត្ត បញ្ជាក់ថា គណៈ បញ្ជាការ​ឯកភាព​ខេត្ត​បានស្នើ​សុំ​ទៅ​សម្តេច​តេ​ជោ​សុំ​រំ សាយ​កង អន្តរាគមន៍​កងពល​តូច​ថ្មើរជើង​លេខ​៣១ បណ្តោះ អាសន្ន សូម​បង ប្អូន​ត្រឡប់​ទៅ អង្គភាព​ដើម​វិញ ដោយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​នៅ​អង្គភាព ប្រសិន មាន​ករណី​ចាំបាច់ គណ​: បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត នឹង​ស្នើសុំ ជាថ្មី​ម្តងទៀត ។ ក្នុងនាម​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត​សូម ថ្លែងអំណរគុណ​ចំពោះ​មេ បញ្ជាការ បញ្ជា​ការរង និង​អគុណ ក្រុមគ្រួសារ​នៃ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន ចូលរួម​នៅទីនេះ​ជាង ២០០​នាក់ ទទួលបាន​សុខភាព​ល្អ ជោគជ័យ ក្នុង ក្រុមគ្រួសារ និង​ឈ្នះ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​៕​ ដោយមនោរាហ៍